[៤៧៣] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ហើយពិចារណា នូវបុញ្ញកម្មនោះ នូវបុញ្ញកម្មទាំងឡាយ ដែលខ្លួនសន្សំទុកល្អហើយ ក្នុងកាលមុន … បុគ្គលចេញអំពីឈាន ហើយពិចារណានូវឈាន ពួកព្រះអរិយៈពិចារណានូវព្រះនិព្វាន (ព្រោះថា) ព្រះនិព្វាន ជាបច្ច័យនៃការពិចារណា នូវគោត្រភូ និងវោទានៈ ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈពិចារណា នូវកិលេសទាំងឡាយ ដែលលះបង់ហើយ ពិចារណានូវកិលេសទាំងឡាយ ដែលសង្កត់សង្កិនហើយ ដឹងនូវកិលេសទាំងឡាយ ដែលពុះពោរ ក្នុងកាលមុន ពួកជន រមែងឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ ជាអនត្តា ហើយត្រេកអរ រីករាយ រាគៈ ប្រារព្ធហើយនូវសេចក្តីរីករាយនោះ ទើបកើតឡើង ទោមនស្ស ក៏កើតឡើង នូវសោតៈ … នូវវត្ថុ … ឃើញច្បាស់នូវខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ថាមិនទៀង ជាទុក្ខ ជាអនត្តា ត្រេកអរ រីករាយ ទោមនស្ស … នូវរូប ដោយចក្ខុដូចជាទិព្វ… នូវសំឡេង ដោយសោតធាតុដូចជាទិព្វ … ដឹងនូវចិត្ត របស់បុគ្គលអ្នកប្រកបដោយចិត្ត ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ដោយចេតោបរិយញ្ញាណ