ឲ្យជាទីគោរព ហើយពិចារណា ចេញអំពីឈាន ធ្វើនូវឈាន ឲ្យជាទីគោរព ហើយពិចារណា ពួកអរិយបុគ្គល ធ្វើនូវព្រះនិព្វាន ឲ្យជាទីគោរព ហើយពិចារណា ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ និងវោទានៈ ដោយអធិបតិប្បច្ច័យ បុគ្គលធ្វើនូវចក្ខុ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវចក្ខុនោះ ឲ្យជាទីគោរព ហើយកើតឡើង ទិដ្ឋិក៏កើតឡើង ធ្វើនូវសោតៈ … នូវវត្ថុ … នូវខន្ធទាំងឡាយ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវអំពើនោះ ឲ្យជាទីគោរព ហើយកើតឡើង ទិដ្ឋិ ក៏កើតឡើង។ ឯសហជាតាធិបតិ គឺអធិបតិ ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយផង នៃចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយអធិបតិប្បច្ច័យ។
[៤៨៣] ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់សេក្ខបុគ្គល ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺព្រះនិព្វាន ជាបច្ច័យនៃមគ្គ និងផល ដែលជារបស់សេក្ខបុគ្គល ដោយអធិបតិប្បច្ច័យ។