[៤៨៤] ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​ព្រះនិព្វាន ជា​បច្ច័យ​នៃ​ផល ដែល​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [៤៨៥] ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​សេក្ខបុគ្គល មាន​ក្នុង​កា​លមុនៗ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​សេក្ខបុគ្គល មាន​ក្នុង​កា​លក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ មគ្គ (ជា​បច្ច័យ) នៃ​ផល ដែល​ជា​របស់​សេក្ខបុគ្គល ផល​ដែល​ជា​របស់​សេក្ខបុគ្គល (ជា​បច្ច័យ) នៃ​ផល ដែល​ជា​របស់​សេក្ខបុគ្គល ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [៤៨៦] ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​មគ្គ ជា​បច្ច័យ​នៃ​ផល ដែល​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អនន្តរ​ប្ប​ច្ច័​យ
 [៤៨៧] ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ផល ដែល​ជា​របស់​សេក្ខបុគ្គល ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២១៨ | បន្ទាប់