[៤៨៨] ធម៌​ដែល​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​អសេក្ខ​បុគ្គល មាន​ក្នុង​កា​លមុនៗ ជា​បច្ច័យ នៃ​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​អសេក្ខ​បុគ្គល មាន​ក្នុង​កា​លក្រោយៗ ផល​ដែល​ជា​របស់​អសេក្ខ​បុគ្គល (ជា​បច្ច័យ) នៃ​ផល ដែល​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [៤៨៩] ធម៌​ដែល​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ផល ដែល​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។
 [៤៩០] ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល មាន​ក្នុង​កា​លមុនៗ (ជា​បច្ច័យ) នៃ​ខន្ធ​ទាំងឡាយ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល មាន​ក្នុង​កា​លក្រោយៗ អនុលោម (ជា​បច្ច័យ) នៃ​គោត្រភូ អនុលោម (ជា​បច្ច័យ) នៃ​វោ​ទានៈ អា​វជ្ជ​នៈ (ជា​បច្ច័យ) នៃ​ខន្ធ​ទាំងឡាយ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អនន្តរ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២១៩ | បន្ទាប់