ឯបកតូបនិស្ស័យ គឺពួកអរិយបុគ្គល អាស្រ័យនូវមគ្គ ញុំាងសមាបត្តិដែលមិនទាន់កើត ឲ្យកើតឡើង រមែងចូលកាន់សមាបត្តិ ដែលកើតឡើងហើយ ឃើញច្បាស់នូវសង្ខារទាំងឡាយ ថាមិនទៀង … មគ្គរបស់ពួកអរិយបុគ្គល ជាបច្ច័យនៃអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា និងឋានាឋានកោសល្លៈ ដោយឧបនិស្សយប្បច្ច័យ ផលសមាបត្តិ ដែលជារបស់សេក្ខបុគ្គល ជាបច្ច័យនៃកាយិកសុខ ដោយឧបនិស្សយប្បច្ច័យ។
[៤៩៨] ធម៌ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃធម៌ ដែលជារបស់អសេក្ខបុគ្គល ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ គឺខន្ធទាំងឡាយ ដែលជារបស់អសេក្ខបុគ្គលមុនៗ (ជាបច្ច័យនៃខន្ធទាំងឡាយ) ក្រោយៗ … ផល ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃផល ដែលជារបស់អសេក្ខបុគ្គល ដោយឧបនិស្សយប្បច្ច័យ។
[៤៩៩] ធម៌ដែលជារបស់អសេក្ខបុគ្គល (ជាបច្ច័យ) នៃធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល … គឺអារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺផលសមាបត្តិ ដែលជារបស់អសេក្ខបុគ្គល ជាបច្ច័យនៃកាយិកសុខ ដោយឧបនិស្សយប្បច្ច័យ។