[៥០០] ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ គឺ​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ បក​តូប​និស្ស័យ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល អាស្រ័យ​នូវ​សំឡេង ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ហើយ​ឲ្យ​ទាន សីល … នូវ​ឧបោសថកម្ម​… នូវ​ឈាន … នូវ​វិបស្សនា … នូវ​អភិញ្ញា … ញុំាង​សមាបត្តិ​ឲ្យ​កើត តម្លើង​មានះ នូវ​ទិដ្ឋិ … នូវ​សីល ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល … នូវ​បញ្ញា នូវ​រាគៈ នូវ​មោហៈ នូវ​កាយិកសុខ នូវ​រដូវ នូវ​ភោជន … បុគ្គល​អាស្រ័យ​នូវ​សេនាសនៈ ទើប​ឲ្យ​ទាន សីល … ញុំាង​សមាបត្តិ​ឲ្យ​កើត សម្លាប់សត្វ បំបែក​សង្ឃ សទ្ធា ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល … បញ្ញា រាគៈ បត្ថ​នា កាយិកសុខ … សេនាសនៈ ជា​បច្ច័យ​នៃ​សទ្ធា ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល នៃ​បញ្ញា នៃ​រាគៈ នៃ​បត្ថ​នា នៃ​កាយិកសុខ នៃ​កាយិកទុក្ខ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បរិកម្ម​របស់​បឋមជ្ឈាន ជា​បច្ច័យ​នៃ​បឋមជ្ឈាន ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បរិកម្ម​របស់​នេវ​សញ្ញា​នា​សញ្ញា​យតនៈ
ថយ | ទំព័រទី ២២៣ | បន្ទាប់