(ជា​បច្ច័យ) នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ បឋមជ្ឈាន ជា​បច្ច័យ​នៃ​ទុតិយជ្ឈាន ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ អា​កិ​ញ្ចញ្ញា​យតនៈ ជា​បច្ច័យ​នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៥០១] ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បរិកម្ម​របស់​មគ្គ​ទី១ ជា​បច្ច័យ​នៃ​មគ្គ​ទី១ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បរិកម្ម​របស់​មគ្គ​ទី៤ ជា​បច្ច័យ​នៃ​មគ្គ​ទី៤ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៥០២] ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​ជា​របស់​អសេក្ខ​បុគ្គល ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​កាយិកសុខ … កាយិកទុក្ខ រដូវ ភោជន … សេនាសនៈ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដែល​ជា​របស់​អសេក្ខ​បុគ្គល ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៥០៣] ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២២៤ | បន្ទាប់