គឺ​អារម្មណ​បុរេ​ជាត វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​បុគ្គល​ឃើញច្បាស់​នូវ​ចក្ខុ ដោយ​សេចក្តី​ថា មិន​ទៀង … ហើយ​ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​ចក្ខុ​នោះ ទើប​កើតឡើង ទោមនស្ស … បុគ្គល​ឃើញច្បាស់​នូវ​សោត … នូវ​វត្ថុ​… ដោយ​សេចក្តី​ថា មិន​ទៀង ជា​ទុក្ខ ជា​អនត្តា … ទោមនស្ស​កើតឡើង នូវ​រូប ដោយ​ចក្ខុ​ដូចជា​ទិព្វ … នូវ​សំឡេង ដោយ​សោត​ធាតុ​ដូចជា​ទិព្វ … រូបាយតនៈ ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខា​យតនៈ ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ ជា​បច្ច័យ នៃ​កាយវិញ្ញាណ វត្ថុ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [៥០៤] ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​វត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​សេក្ខបុគ្គល ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [៥០៥] ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​ជា​របស់​អសេក្ខ​បុគ្គល ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​វត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​អសេក្ខ​បុគ្គល ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២២៥ | បន្ទាប់