ជា​បច្ច័យ នៃ​ខន្ធ​ទាំង​ឡា​យក្រោយៗ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អា​សេវន​ប្ប​ច្ច័​យ អនុលោម ជា​បច្ច័យ​នៃ​គោត្រភូ អនុលោម ជា​បច្ច័យ​នៃ​វោ​ទានៈ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [៥១០] ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​គោត្រភូ ជា​បច្ច័យ​នៃ​មគ្គ វោ​ទានៈ ជា​បច្ច័យ​នៃ​មគ្គ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [៥១១] ធម៌​ដែល​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​ចេតនា ដែល​ជា​របស់​សេក្ខបុគ្គល ជា​បច្ច័យ​នៃ​សម្បយុត្ត​កក្ខន្ធ​ទាំងឡាយ ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​ចេតនា​ដែល​ជា​របស់​សេក្ខបុគ្គល ជា​បច្ច័យ​នៃ​វិ​បា​កក្ខន្ធ​ទាំងឡាយ ដែល​ជា​របស់​សេក្ខបុគ្គល ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៥១២] ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​ជា​របស់​អសេក្ខ​បុគ្គល ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​នានា​ខណិ​កៈ គឺ​ចេតនា ដែល​ជា​របស់​សេក្ខបុគ្គល ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​អសេក្ខ​បុគ្គល ដោយ​កម្ម​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២២៧ | បន្ទាប់