[៥១៣] ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត គឺ​ចេតនា ដែល​ជា​របស់​សេក្ខបុគ្គល ជា​បច្ច័យ​នៃ​ចិត្តសមុដ្ឋាន​រូប​ទាំងឡាយ ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៥១៤] ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល​ផង នៃ​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ផង ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​ជា​របស់​សេក្ខបុគ្គល ជា​បច្ច័យ​នៃ​សម្បយុត្ត​កក្ខន្ធ​ទាំងឡាយ​ផង នៃ​ចិត្តសមុដ្ឋាន​រូប​ទាំងឡាយ​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៥១៥] ធម៌​ដែល​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​ជា​របស់​អសេក្ខ​បុគ្គល ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​សម្បយុត្ត​កក្ខន្ធ​ទាំងឡាយ ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៥១៦] ធម៌​ដែល​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ចិត្តសមុដ្ឋាន​រូប​ទាំងឡាយ ដោយ​កម្ម​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២២៨ | បន្ទាប់