[៥២០] ធម៌​ដែល​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​ជា​របស់​អសេក្ខ​បុគ្គល ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​ជា​របស់​អសេក្ខ​បុគ្គល (ជា​បច្ច័យ) នៃ​ខន្ធ៣ …។ ក្នុង​អសេក្ខ​មូល​កៈ មាន​វារៈ៣។
 [៥២១] ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល (ជា​បច្ច័យ) នៃ​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​វិ​បា​កក្ខន្ធ១ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល (ជា​បច្ច័យ) នៃ​ខន្ធ៣ ខន្ធ​ទាំងឡាយ ជា​បច្ច័យ​នៃ​វត្ថុ ដោយ​វិបាក​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
 [៥២២] ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល ដោយ​អាហារ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឈាន​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​មគ្គ​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ។
 [៥២៣] ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​សេក្ខបុគ្គល ជា​បច្ច័យ​នៃ​ចិត្តសមុដ្ឋាន​រូប​ទាំងឡាយ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៣០ | បន្ទាប់