[៥៣៤] ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ជា​បច្ច័យ​នៃ​ធម៌ ដែល​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [៥៣៥] ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល​ក្តី ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​សហជាត និង​បុរេ​ជាត។ សហជាត គឺ​ខន្ធ១ ដែល​ជា​របស់​សេក្ខបុគ្គល​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២ …។
 [៥៣៦] ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល​ក្តី ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​សហជាត បច្ឆា​ជាត អាហារ និង​ឥន្ទ្រិយ។ សហជាត គឺ​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​សេក្ខបុគ្គល​ក្តី មហាភូត​ទាំងឡាយ​ក្តី ជា​បច្ច័យ​នៃ​ចិត្តសមុដ្ឋាន​រូប​ទាំងឡាយ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​សេក្ខបុគ្គល​ក្តី កព​ឡិង្កា​រា​ហារ​ក្តី ជា​បច្ច័យ​នៃ​កាយ​នេះ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​សេក្ខបុគ្គល​ក្តី រូប​ជីវិតិន្ទ្រិយ​ក្តី ជា​បច្ច័យ​នៃ​កដ​ត្តា​រូប​ទាំងឡាយ ដោយ​អត្ថិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៣៥ | បន្ទាប់