[៥៨២] ធម៌​ដែល​មាន​សភាព​តូចឆ្មារ អាស្រ័យ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​មាន​សភាព​តូចឆ្មារ ក្នុង​អរូបភព នូវ​ខន្ធ២ … ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​មាន​សភាព​តូចឆ្មារ ខន្ធ៣ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​ខន្ធ១ ដែល​មាន​សភាព​តូចឆ្មារ ក្នុង​ខណៈ​នៃ​បដិសន្ធិ នូវ​ខន្ធ២។បេ។ បណ្ឌិត​គប្បី​ធ្វើ​មហាភូត​ទាំងអស់ ឲ្យ​ពិស្តារ។ បញ្ហា៣ ក្នុង​បរិត្ត​មូល​កៈ (ក៏​បណ្ឌិត គប្បី​ធ្វើឲ្យ​ពិស្តារ​ចុះ)។
 [៥៨៣] ធម៌​ដែល​ដល់​នូវ​សភាព​ធំ អាស្រ័យ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ នូវ​ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ ក្នុង​អរូបភព … ក្នុង​ខណៈ​នៃ​បដិសន្ធិ …។ ធម៌​ដែល​មាន​សភាព​តូចឆ្មារ អាស្រ័យ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ។បេ។ ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​សភាព​ធំ កដ​ត្តា​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​សភាព​ធំ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ ធម៌​ដែល​មាន​សភាព​តូចឆ្មារ​ក្តី ធម៌​ដែល​ដល់​នូវ​សភាព​ធំ​ក្តី អាស្រ័យ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ … ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ ក្នុង​ខណៈ​នៃ​បដិសន្ធិ នូវ​ខន្ធ២ …។
ថយ | ទំព័រទី ២៥៣ | បន្ទាប់