[៥៨៤] ធម៌​ដែល​មាន​ប្រមាណ​មិនបាន អាស្រ័យ​ធម៌ ដែល​មាន​ប្រមាណ​មិនបាន … ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​មាន​ប្រមាណ​មិនបាន ក្នុង​អរូប​…។ ធម៌​ដែល​មាន​សភាព​តូចឆ្មារ អាស្រ័យ​ធម៌ ដែល​មាន​ប្រមាណ​មិនបាន … ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​មាន​ប្រមាណ​មិនបាន។
 [៥៨៥] ធម៌​ដែល​មាន​សភាព​តូចឆ្មារ អាស្រ័យ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ​ផង ធម៌​ដែល​មាន​ប្រមាណ​មិនបាន​ផង … ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​មាន​ប្រមាណ​មិនបាន​ផង មហាភូត​ទាំងឡាយ​ផង។
 [៥៨៦] ធម៌​ដែល​មាន​សភាព​តូចឆ្មារ អាស្រ័យ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ​ផង ធម៌​ដែល​ដល់​នូវ​សភាព​ធំ​ផង … ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​សភាព​ធំ​ផង នូវ​មហាភូត​ទាំងឡាយ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ធម៌​ដែល​ដល់​នូវ​សភាព​ធំ អាស្រ័យ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ​ផង ធម៌​ដែល​ដល់​នូវ​សភាព​ធំ​ផង … ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ​ផង វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ។
ថយ | ទំព័រទី ២៥៤ | បន្ទាប់