ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។ បណ្ឌិត​គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ បច្ច​នី​យានុ​លោម។
ចប់ បដិ​ច្ច​វារៈ។
សហជាត​វារៈ ប្រាកដ​ស្មើដោយ​បដិ​ច្ច​វារៈ​ដែរ។


បច្ចយ​វារៈ


 [៦០៧] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មាន​សភាព​តូចឆ្មារ នឹង​ខន្ធ២… វត្ថុ ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ​ទាំងឡាយ​ពឹងផ្អែក​នឹង​វត្ថុ ឧបា​ទា​រូប ពឹងផ្អែក​នឹង​មហាភូត១ ខន្ធ​ទាំងឡាយ ដែល​មាន​សភាព​តូចឆ្មារ ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​ដែល​ដល់​នូវ​សភាព​ធំ ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​សភាព​ធំ ពឹងផ្អែក​នឹង​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​សភាព​ធំ ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​ដែល​មាន​ប្រមាណ​មិនបាន ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ដែល​មាន​ប្រមាណ​មិនបាន ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​ដែល​មាន​សភាព​តូចឆ្មារ​ក្តី ធម៌​ដែល​មាន​ប្រមាណ​មិនបាន​ក្តី ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២៦៣ | បន្ទាប់