[៦១២] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មាន​សភាព​តូចឆ្មារ នឹង​ខន្ធ២ … ខន្ធ​ទាំងឡាយ​ពឹងផ្អែក​នឹង​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ ពឹងផ្អែក​នឹង​កាយាយតនៈ … ខន្ធ​ទាំងឡាយ ដែល​មាន​សភាព​តូចឆ្មារ ពឹងផ្អែក​នឹង​វត្ថុ។ បញ្ហា៦យ៉ាង​ដ៏​សេស ប្រាដក​ស្មើដោយ​ហេតុ​ប្ប​ច្ច័​យ បណ្ឌិត គប្បី​ធ្វើឲ្យ​ទៅជា​បញ្ហា៧យ៉ាង។ បដិសន្ធិ ដោយ​អធិបតិ​ប្ប​ច្ច័​យ មិន​មាន​ទេ បញ្ហា១៧យ៉ាង មាន​គ្រប់គ្រាន់​ហើយ។ ព្រោះ​អនន្តរ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ ព្រោះ​អវិ​គត​ប្ប​ច្ច័​យ។
 [៦១៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ១៧
ថយ | ទំព័រទី ២៦៦ | បន្ទាប់