ក្នុងឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ និងមគ្គប្បច្ច័យ មានវារៈ១៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៧ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ១៧ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងវិគតប្បច្ច័យ មានវារៈ៧ ក្នុងអវិគតប្បច្ច័យ មានវារៈ១៧។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
[៦១៤] ធម៌ដែលមានសភាពតូចឆ្មារ ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលមានសភាពតូចឆ្មារ ជាអហេតុកៈ នឹងខន្ធ២ … វត្ថុ ពឹងផ្អែកនឹងខន្ធទាំងឡាយ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធទាំងឡាយ ពឹងផ្អែកនឹងវត្ថុ មហាភូត១។ សេចក្តីបំប្រួញ។ របស់ពួកអសញ្ញសត្វ … ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ នឹងកាយាយតនៈ … ខន្ធទាំងឡាយ ដែលមានសភាពតូចឆ្មារ ជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង វត្ថុផង។
[៦១៥] ធម៌ដែលមានសភាពតូចឆ្មារ ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺវារៈ៥ ប្រាកដស្មើដោយបដិច្ចវារៈដែរ។
ចប់ អនុលោម។