[៦១៩] ធម៌​ដែល​មាន​ប្រមាណ​មិនបាន ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​សភាព​តូចឆ្មារ​ផង ធម៌​ដែល​មាន​ប្រមាណ​មិនបាន​ផង ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​អធិបតិ​ធម៌ ដែល​មាន​ប្រមាណ​មិនបាន ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​មាន​ប្រមាណ​មិនបាន​ផង វត្ថុ​ផង។
 [៦២០] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​សភាព​តូចឆ្មារ​ផង ធម៌​ដែល​ដល់​នូវ​សភាព​ធំ​ផង ទើប​កើត​ឡើង​ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​សភាព​ធំ ជា​វិបាក​ផង មហាភូត​ទាំងឡាយ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ធម៌​ដែល​ដល់​នូវ​សភាព​ធំ ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​សភាព​តូចឆ្មារ​ផង ធម៌​ដែល​ដល់​នូវ​សភាព​ធំ​ផង … ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​អធិបតិ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​សភាព​ធំ​ផង វត្ថុ​ផង ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ ជា​វិបាក​ផង វត្ថុ​ផង នឹង​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។ ធម៌​ដែល​មាន​សភាព​តូចឆ្មារ​ក្តី ធម៌​ដែល​ដល់​នូវ​សភាព​ធំ​ក្តី ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​សភាព​តូចឆ្មារ​ផង ធម៌​ដែល​ដល់​នូវ​សភាព​ធំ​ផង … ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២៧០ | បន្ទាប់