[៦២៤] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ព្រោះ​នហេតុ​ប្ប​ច្ច័​យ … ក្នុង​អនន្តរ​ប្ប​ច្ច័​យ សម​នន្ត​រប្ប​ច្ច័​យ សហជាត​ប្ប​ច្ច័​យ វិ​គត​ប្ប​ច្ច័​យ និង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។ បណិ្ឌ​ត គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ បច្ច​នី​យានុ​លោម។
ចប់ បច្ចយ​វារៈ។
និស្សយ​វារៈ ប្រាកដ​ស្មើដោយ​បច្ចយ​វារៈ​ដែរ។


សំសដ្ឋ​វារៈ


 [៦២៥] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ច្រឡំ​នឹង​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​មាន​សភាព​តូចឆ្មារ នឹង​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
 [៦២៦] ធម៌​ដែល​ដល់​នូវ​សភាព​ធំ ច្រឡំ​នឹង​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ នឹង​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
 [៦២៧] ធម៌​ដែល​មាន​ប្រមាណ​មិនបាន ច្រឡំ​នឹង​ធម៌ ដែល​មាន​ប្រមាណ​មិនបាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​មាន​ប្រមាណ​មិនបាន នឹង​ខន្ធ២…។
ថយ | ទំព័រទី ២៧៣ | បន្ទាប់