[៦៤១] ធម៌​ដែល​ដល់​នូវ​សភាព​ធំ ច្រឡំ​នឹង​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​ដល់​នូវ​សភាព​ធំ ច្រឡំ​នឹង​មហ​គ្គ​តក្ខន្ធ​ទាំងឡាយ។
 [៦៤២] ធម៌​ដែល​មាន​ប្រមាណ​មិនបាន ច្រឡំ​នឹង​ធម៌ ដែល​មាន​ប្រមាណ​មិនបាន ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​មាន​ប្រមាណ​មិនបាន ច្រឡំ​នឹង​ខន្ធ​ទាំងឡាយ ដែល​មាន​ប្រមាណ​មិនបាន។
 [៦៤៣] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ច្រឡំ​នឹង​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ទើប​កើតឡើង ព្រោះ​នវិ​បា​កប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​មាន​សភាព​តូចឆ្មារ។
 [៦៤៤] ធម៌​ដែល​ដល់​នូវ​សភាព​ធំ ច្រឡំ​នឹង​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ទើប​កើតឡើង ព្រោះ​នវិ​បា​កប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ។
 [៦៤៥] ធម៌​ដែល​មាន​ប្រមាណ​មិនបាន ច្រឡំ​នឹង​ធម៌ ដែល​មាន​ប្រមាណ​មិនបាន ទើប​កើតឡើង ព្រោះ​នវិ​បា​កប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​មាន​ប្រមាណ​មិនបាន។
ថយ | ទំព័រទី ២៧៧ | បន្ទាប់