[៦៥៧] ធម៌​ដែល​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​អាកាសានញ្ចាយតនៈ (ជា​បច្ច័យ) នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ អា​កិ​ញ្ចញ្ញា​យតនៈ ជា​បច្ច័យ​នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ បុគ្គល​ដឹង​នូវ​ចិត្ត​របស់​បុគ្គល​អ្នក​ព្រមព្រៀង​ដោយ​មហ​គ្គ​តចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ នៃ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៦៥៨] ធម៌​ដែល​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ពិចារណា​នូវ​បឋមជ្ឈាន ពិ​ចារ​ណា​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ពិចារណា​នូវ​ទិព្វចក្ខុ នូវ​ទិព្វសោត​ធាតុ … ពិ​ចារ​ណា​នូវ​ឥទិ្ធ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ … បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ … យថា​កម្មុ​បគញ្ញាណ … ពិចារណា​នូវ​អនាគ​តំសញ្ញាណ ឃើញច្បាស់​នូវ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​សភាព​ធំ ថា​មិន​ទៀង … ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​វត្ថុ​នោះ កើតឡើង ទោមនស្ស​កើតឡើង។
ថយ | ទំព័រទី ២៨១ | បន្ទាប់