[៦៥៩] ធម៌​ដែល​មាន​ប្រមាណ​មិនបាន ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​ប្រមាណ​មិនបាន ដោយ​អារម្មណ​ប្ប​ច្ច័​យ ព្រះនិព្វាន ជា​បច្ច័យ​នៃ​មគ្គ និង​ផល ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៦៦០] ធម៌​ដែល​មាន​ប្រមាណ​មិនបាន ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ហើញ​ពិចារណា​នូវ​មគ្គ ពិចារណា​នូវ​ផល ពិចារណា​នូវ​ព្រះនិព្វាន (ព្រោះថា) ព្រះនិព្វាន ជា​បច្ច័យ​នៃ​ការពិចារណា​នូវ​គោត្រភូ និង​វោ​ទានៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៦៦១] ធម៌​ដែល​មាន​ប្រមាណ​មិនបាន ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ព្រះ​អរិយៈ ដឹង​នូវ​ចិត្ត​របស់​បុគ្គល​អ្នក​ព្រមព្រៀង​ដោយចិត្ត ដែល​មាន​ប្រមាណ​មិនបាន ដោយ​ចេ​តោ​បរិ​យញ្ញា​ណ ពួក​ខន្ធ​ដែល​មាន​ប្រមាណ​មិនបាន ជា​បច្ច័យ​នៃ​ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៨២ | បន្ទាប់