[៦៦២] ធម៌ដែលមានសភាពតូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យទាន រក្សាសីល ធ្វើឧបោសថកម្ម ធ្វើបុញ្ញកម្មនោះ ឲ្យជាទីគោរព ហើយពិចារណា ធ្វើបុញ្ញកម្មទាំងឡាយ ដែលសន្សំទុកល្អហើយ ក្នុងកាលមុន ឲ្យជាទីគោរព ហើយពិចារណា ពួកសេក្ខបុគ្គល ធ្វើនូវគោត្រភូឲ្យធ្ងន់ (ក្នុងចិត្ត) … ធ្វើនូវវោទានៈឲ្យធ្ងន់ (ក្នុងចិត្ត) ហើយពិចារណា ធ្វើនូវចក្ខុ … នូវវត្ថុ ធ្វើនូវពួកខន្ធ ដែលមានសភាពតូចឆ្មារ ឲ្យធ្ងន់ (ក្នុងចិត្ត) ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវវត្ថុនោះ ឲ្យជាទីគោរព ហើយកើតឡើង ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលមានសភាពតូចឆ្មារ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។
[៦៦៣] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលដល់នូវសភាពធំ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលដល់នូវសភាពធំ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[៦៦៤] ធម៌ដែលដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានសភាពតូចឆ្មារ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលធ្វើនូវបឋមជ្ឈានឲ្យធ្ងន់ (ក្នុងចិត្ត) … នេវសញ្ញានាសញ្ញាយតនៈ … ទិព្វចក្ខុ