[៦៧៧] ធម៌​ដែល​មាន​ប្រមាណ​មិនបាន ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ផល ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ដែល​ដល់​នូវ​សភាព​ធំ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ សម​នន្ត​រប្ប​ច្ច័​យ ដូចគ្នានឹង​អនន្តរ​ប្ប​ច្ច័​យដែរ។
 [៦៧៨] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ខន្ធ៣ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​សហជាត​ប្ប​ច្ច័​យ ខន្ធ២ … ពួក​ខន្ធ (ជា​បច្ច័យ) នៃ​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដោយ​សហជាត​ប្ប​ច្ច័​យ មហាភូត១។ សេចក្តី​បំប្រួញ។ របស់​ពួក​អសញ្ញ​សត្វ​…។
 [៦៧៩] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ … វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ដល់​នូវ​សភាព​ធំ ដោយ​សហជាត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
 [៦៨០] ធម៌​ដែល​ដល់​នូវ​សភាព​ធំ (ជា​បច្ច័យ) នៃ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ … ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ (ជា​បច្ច័យ) នៃ​ខន្ធ៣ ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
ថយ | ទំព័រទី ២៨៨ | បន្ទាប់