[៦៨១] ធម៌​ដែល​ដល់​នូវ​សភាព​ធំ (ជា​បច្ច័យ) នៃ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ … ពួក​ខន្ធ​ដែល​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ដែល​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ នៃ​ពួក​កដ​ត្តា​រូប ដោយ​សហជាត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
 [៦៨២] ធម៌​ដែល​ដល់​នូវ​សភាព​ធំ (ជា​បច្ច័យ) នៃ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ​ផង នៃ​ធម៌​ដែល​ដល់​នូវ​សភាព​ធំ​ផង … គឺ​ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ខន្ធ៣ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​សហជាត​ប្ប​ច្ច័​យ ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
 [៦៨៣] ធម៌​ដែល​មាន​ប្រមាណ​មិនបាន (ជា​បច្ច័យ) នៃ​ធម៌ ដែល​មាន​ប្រមាណ​មិនបាន … គឺ​ខន្ធ១ ដែល​មាន​ប្រមាណ​មិនបាន ជា​បច្ច័យ នៃ​ខន្ធ៣ ដោយ​សហជាត​ប្ប​ច្ច័​យ។
 [៦៨៤] ធម៌​ដែល​មាន​ប្រមាណ​មិនបាន (ជា​បច្ច័យ) នៃ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ … គឺ​ពួក​ខន្ធ ដែល​មាន​ប្រមាណ​មិនបាន ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​សហជាត​ប្ប​ច្ច័​យ។
 [៦៨៥] ធម៌​ដែល​មាន​ប្រមាណ​មិនបាន (ជា​បច្ច័យ) នៃ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ​ផង ធម៌​ដែល​មាន​ប្រមាណ​មិនបាន​ផង … គឺ​ខន្ធ១ ដែល​មាន​ប្រមាណ​មិនបាន ជា​បច្ច័យ​នៃ​ខន្ធ៣ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​សហជាត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៨៩ | បន្ទាប់