ក្នុងខណៈនៃបដិសន្ធិ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យខន្ធ១ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … ខន្ធ២ វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យវត្ថុ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យមហាភូតរូប១ អាស្រ័យមហាភូតទាំងឡាយ។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យមោហៈ ដែលច្រឡំដោយវិចិកិច្ឆា។ ធម៌ដែលមានហេតុត្រូវលះដោយភាវនា អាស្រ័យធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា… គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យមោហៈ ដែលច្រឡំដោយឧទ្ធច្ច។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈក្តី ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា … គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យមោហៈ ដែលច្រឡំដោយវិចិកិច្ឆា។ ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី អាស្រ័យធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា… គឺ