បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ដែល​មាន​ប្រមាណ​មិនបាន ហើយ​ឲ្យ​ទាន … នូវ​សីល … នូវ​ឧបោសថកម្ម … ញុំាង​វិបស្សនា​ឲ្យ​កើតឡើង នូវ​សីល ដែល​មាន​ប្រមាណ​មិនបាន … អាស្រ័យ​នូវ​បញ្ញា ហើយ​ឲ្យ​ទាន … នូវ​សីល … នូវ​ឧបោសថកម្ម … ញុំាង​វិបស្សនា … សទ្ធា ដែល​មាន​ប្រមាណ​មិនបាន … បញ្ញា ជា​បច្ច័យ​នៃ​សទ្ធា ដែល​មាន​សភាព​តូចឆ្មារ នៃ​បញ្ញា កាយិកសុខ និង​កាយិកទុក្ខ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ផល​សមាបត្តិ ជា​បច្ច័យ​នៃ​កាយិកសុខ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ពួក​ព្រះ​អរិយៈ អាស្រ័យ​នូវ​មគ្គ ហើយ​ឃើញច្បាស់​នូវ​ពួក​សង្ខារ ថា​មិន​ទៀង … មគ្គ ជា​បច្ច័យ​នៃ​អត្ថប្បដិសម្ភិទា ធម្មប្បដិ​សម្ភិទា និរុត្តិប្បដិ​សម្ភិទា បដិភាណប្បដិសម្ភិទា និង​ឋានា​ឋាន​កោសល្ល របស់​ពួក​ព្រះ​អរិយៈ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៧១៧] ធម៌​ដែល​មាន​ប្រមាណ​មិនបាន ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ដែល​មាន​ប្រមាណ​មិនបាន ហើយ​ញុំាង​ឈាន ដែល​ដល់​នូវ​សភាព​ធំ … ញុំាង​អភិញ្ញា … ញុំាង​សមាបត្តិ ឲ្យ​កើតឡើង បុគ្គល នូវ​សីល ដែល​មាន​ប្រមាណ​មិនបាន … អាស្រ័យ​នូវ​បញ្ញា ហើយ​ញុំាង​ឈាន ដែល​ដល់​នូវ​សភាព​ធំ … ញុំាង​អភិញ្ញា …
ថយ | ទំព័រទី ៣០០ | បន្ទាប់