ញុំាង​សមាបត្តិ ឲ្យ​កើតឡើង សទ្ធា ដែល​មាន​ប្រមាណ​មិនបាន … បញ្ញា ជា​បច្ច័យ​នៃ​សទ្ធា ដែល​ដល់​នូវ​សភាព​ធំ និង​បញ្ញា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ពួក​ព្រះ​អរិយៈ អាស្រ័យ​នូវ​មគ្គ ហើយ​ញុំាង​សមាបត្តិ ដែល​មិនទាន់​កើត ឲ្យ​កើតឡើង ចូលកាន់​សមាបត្តិ ដែល​កើតឡើង​ហើយ។
 [៧១៨] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​បុគ្គល​ឃើញច្បាស់​នូវ​ចក្ខុ ថា​មិន​ទៀង … ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​ចក្ខុ​នោះ … ទោមនស្ស​កើតឡើង នូវ​សោត … នូវ​វត្ថុ ថា​មិន​ទៀង … ទោមនស្ស កើតឡើង រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខា​យតនៈ ជា​បច្ច័យ នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ។បេ។ វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​មាន​សភាព​តូចឆ្មារ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [៧១៩] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​នូវ​រូប ដោយ​ទិព្វចក្ខុ … នូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ​…។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ដល់​នូវ​សភាព​ធំ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៣០១ | បន្ទាប់