(ជា​បច្ច័យ) នៃ​គោត្រភូ អនុលោម ជា​បច្ច័យ​នៃ​វោ​ទានៈ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [៧២៥] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​បរិកម្ម​នៃ​បឋមជ្ឈាន ជា​បច្ច័យ​នៃ​បឋមជ្ឈាន​នោះ​វិញ ដោយ​អា​សេវន​ប្ប​ច្ច័​យ បរិកម្ម​នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ជា​បច្ច័យ​នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​នោះ​វិញ ដោយ​អា​សេវន​ប្ប​ច្ច័​យ បរិកម្ម​នៃ​ទិព្វចក្ខុ … បរិកម្ម​នៃ​អនាគ​តំសញ្ញាណ ជា​បច្ច័យ​នៃ​អនាគ​តំសញ្ញាណ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [៧២៦] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​ប្រមាណ​មិនបាន ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​គោត្រភូ (ជា​បច្ច័យ) នៃ​មគ្គ វោ​ទានៈ ជា​បច្ច័យ​នៃ​មគ្គ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [៧២៧] ធម៌​ដែល​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ដែល​ដល់​នូវ​សភាព​ធំ​មុនៗ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [៧២៨] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​ចេតនា ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ ចេតនា ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង
ថយ | ទំព័រទី ៣០៣ | បន្ទាប់