[៧៣៤] ធម៌​ដែល​មាន​ប្រមាណ​មិនបាន ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ​ផង ធម៌​ដែល​មាន​ប្រមាណ​មិនបាន​ផង ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​មាន​ប្រមាណ​មិនបាន ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៧៣៥] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​មាន​សភាព​តូចឆ្មារ ជា​វិបាក ជា​បច្ច័យ​នៃ​ខន្ធ៣ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​វិបាក​ប្ប​ច្ច័​យ ពួក​ខន្ធ​ជា​បច្ច័យ​នៃ​វត្ថុ ដោយ​វិបាក​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
 [៧៣៦] ធម៌​ដែល​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​បញ្ហា​ទាំង៣ បណ្ឌិត​គប្បី​ធ្វើ តាំង​អំពី​បវត្តិកាល ដល់​បដិសន្ធិ​កាល។
 [៧៣៧] ធម៌​ដែល​មាន​ប្រមាណ​មិនបាន ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​ប្រមាណ​មិនបាន ដោយ​វិបាក​ប្ប​ច្ច័​យ (បាន​ដល់​វារៈ​នៃ​បុច្ឆា និង​វិសជ្ជនា) ៣លើក។ បវត្តិកាល​តែ​ម្យ៉ាង។
 [៧៣៨] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ដោយ​អាហារ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឈាន​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​មគ្គ​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៣០៦ | បន្ទាប់