[៧៤៥] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​ប្រមាណ​មិនបាន ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​មាន​ប្រមាណ​មិនបាន ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [៧៤៦] ធម៌​ដែល​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ខន្ធ៣ ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
 [៧៤៧] ធម៌​ដែល​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​ខន្ធ ដែល​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ ពួក​ខន្ធ​ដែល​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ ឯបច្ឆា​ជាត គឺ​ពួក​ខន្ធ ដែល​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [៧៤៨] ធម៌​ដែល​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ​ផង ធម៌​ដែល​ដល់​នូវ​សភាព​ធំ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ ជា​បច្ច័យ​នៃ​ខន្ធ៣ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
ថយ | ទំព័រទី ៣១០ | បន្ទាប់