គឺ​មោហៈ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង វត្ថុ​ផង។
 [៧៦] ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ។
 [៧៧] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា … គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា។
 [៧៨] ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា … គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា កដ​ត្តា​រូប ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ក្នុង​ខណៈ​នៃ​បដិសន្ធិ វត្ថុ ពឹងផ្អែក​នឹង​ពួក​ខន្ធ មហាភូត១ … ពា​ហិរ … អាហារ​សមុដ្ឋាន … ឧតុសមុដ្ឋាន … របស់​ពួក​អសញ្ញ​សត្វ …។
ថយ | ទំព័រទី ៤៨ | បន្ទាប់