[៥] ធម៌ដែលមានហេតុត្រូវលះដោយភាវនា អាស្រ័យធម៌ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង… គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលច្រឡំដោយឧទ្ធច្ចៈផង មោហៈផង ខន្ធ២ អាស្រ័យខន្ធ២ផង មោហៈផង។ ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង … គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលមានហេតុត្រូវលះដោយភាវនាផង មហាភូតទាំងឡាយផង ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយឧទ្ធច្ចៈផង មោហៈផង។ ធម៌ដែលមានហេតុត្រូវលះដោយភាវនាក្តី ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាក្តី អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយភាវនាផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង… គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលច្រឡំដោយឧទ្ធច្ចៈផង មោហៈផង។
[៦] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈ ខន្ធ២ អាស្រ័យខន្ធ២។
[៦] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ អាស្រ័យធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមានហេតុត្រូវលះដោយទស្សនៈ ខន្ធ២ អាស្រ័យខន្ធ២។