ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា។ ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈផង ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនាផង អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ… ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ក្តី មោហៈក្តី អាស្រ័យខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ខន្ធ២ក្តី មោហៈក្តី អាស្រ័យខន្ធ២។
[៧] ធម៌ដែលមានហេតុត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ (បានដល់ពាក្យបុច្ឆា និងវិសជ្ជនា) ៣លើក។ (ដំណើរនេះ) បណ្ឌិតគប្បីចែក ដូចជាទស្សនៈដែរ។
[៨] ធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា អាស្រ័យធម៌ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ខន្ធ២ អាស្រ័យខន្ធ២ ខន្ធទាំងឡាយ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ។