[១១៧] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ ដែលមានហេតុត្រូវលះដោយទស្សនៈ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) ត្រេកអរ រីករាយ ចំពោះរាគៈ ដែលមានហេតុត្រូវលះដោយទស្សនៈ រាគៈ ដែលមានហេតុត្រូវលះដោយទស្សនៈ ប្រារព្ធនូវរាគៈនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង ទោមនស្សដែលមានហេតុត្រូវលះដោយទស្សនៈ កើតឡើង (បុគ្គល) ត្រេកអរ រីករាយ ចំពោះទិដ្ឋិ រាគៈ ដែលមានហេតុត្រូវលះដោយទស្សនៈ ប្រារព្ធនូវទិដ្ឋិនោះ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង ទោមនស្ស ដែលមានហេតុត្រូវលះដោយទស្សនៈ កើតឡើង វិចិកិច្ឆា ប្រារព្ធនូវវិចិកិច្ឆា ទើបកើតឡើង ទិដ្ឋិកើតឡើង ទោមនស្ស ដែលមានហេតុត្រូវលះដោយទស្សនៈ កើតឡើង ទោមនស្ស ដែលមានហេតុត្រូវលះដោយទស្សនៈ ប្រារព្ធនូវទោមនស្ស ដែលមានហេតុត្រូវលះដោយទស្សនៈ ទើបកើតឡើង ទិដ្ឋិកើតឡើង វិចិកិច្ឆាកើតឡើង។
[១១៨] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ពិចារណាពួកកិលេស ដែលមានហេតុត្រូវលះដោយទស្សនៈ ដែលលះបង់ហើយ នូវពួកកិលេស
[១១៨] ធម៌ដែលមានហេតុត្រូវលះដោយទស្សនៈ ជាបច្ច័យនៃធម៌ដែលមានហេតុមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ពិចារណាពួកកិលេស ដែលមានហេតុត្រូវលះដោយទស្សនៈ ដែលលះបង់ហើយ នូវពួកកិលេស