[១២៥] ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ (បុគ្គល) ឲ្យ​ទាន​…។ (ពាក្យ​នេះ) ប្រាកដ​ស្មើដោយ​ទស្សន​ត្តិ​កៈ ដែល​បណ្ឌិត គប្បី​ឲ្យ​ពិស្តារ។ …ជា​បច្ច័យ​នៃ​ការពិចារណា​ផង នៃ​មោហៈ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [១២៦] ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ (បុគ្គល​ឲ្យ​ទាន) …។ ដូច​ទស្សន​ត្តិ​កៈ។
 [១២៧] ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ (បុគ្គល) ឲ្យ​ទាន …។ ដូច​ទស្សន​ត្តិ​កៈ។
 [១២៨] ធម៌​ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​ផង ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ផង … គឺ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា​ក្តី មោហៈ​ក្តី ប្រារព្ធ​នូវ​ចក្ខុ ទើប​កើតឡើង នូវ​សោតៈ … នូវ​វត្ថុ …
ថយ | ទំព័រទី ៦៩ | បន្ទាប់