[១៨៧] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា … គឺ​ខន្ធ​ទាំង​ឡា​យមុនៗ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ជា​បច្ច័យ​នៃ​មោហៈ ក្រោយៗ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [១៨៨] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​ផង ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ផង ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំង​ឡា​យមុនៗ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ជា​បច្ច័យ​នៃ​ខន្ធ​ទាំង​ឡា​យក្រោយៗ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា​ផង នៃ​មោហៈ​ផង ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [១៨៩] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា ជា​បច្ច័យ​នៃ​ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា។ សេចក្តី​បំប្រួញ។ ពាក្យ​ទាំងនេះ បាន​ដល់​វារៈ៣លើក។ មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា។បេ។ (កិលេសជាត) ដែល​បុគ្គល​ត្រូវ​លះ (ជា​បច្ច័យ) នៃ​ការ​ចេញ​ផង នៃ​ការពិចារណា​ផង ដូច​ក្នុង​អា​សេវន​ប្ប​ច្ច័​យជា​មូល។ បញ្ហា១៧ ដ៏​បរិបូណ៌ ប្រាកដ​ស្មើដោយ​អនន្តរ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៩៤ | បន្ទាប់