សេក្ខត្តិកៈ
បដិច្ចវារៈ
[៤០៧] ធម៌ដែលជារបស់សេក្ខបុគ្គល អាស្រ័យនូវធម៌ ដែលជារបស់សេក្ខបុគ្គល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលជារបស់សេក្ខបុគ្គល ខន្ធ២ … ។ ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់សេក្ខបុគ្គល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ជារបស់សេក្ខបុគ្គល។ ធម៌ដែលជារបស់សេក្ខបុគ្គលក្តី ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលក្តី អាស្រ័យធម៌ ដែលជារបស់សេក្ខបុគ្គល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលជារបស់សេក្ខបុគ្គល ខន្ធ២...។
[៤០៨] ធម៌ដែលជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់អសេក្ខបុគ្គល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺអាស្រ័យខន្ធ១ ដែលជារបស់អសេក្ខបុគ្គល។ ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល អាស្រ័យធម៌ ដែលជារបស់អសេក្ខបុគ្គល … គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ជារបស់អសេក្ខបុគ្គល។ ធម៌ដែលជារបស់អសេក្ខបុគ្គលក្តី ធម៌ដែលមិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គលក្តី អាស្រ័យធម៌ ដែលជារបស់អសេក្ខបុគ្គល … គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ១ ដែលជារបស់អសេក្ខបុគ្គល ខន្ធ២…។