ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល​ក្តី ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ក្តី ពឹងផ្អែក​នឹង​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​សេក្ខបុគ្គល ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​មហាភូត​ទាំងឡាយ។ ធម៌​ដែល​ជា​របស់​អសេក្ខ​បុគ្គល​ក្តី ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ក្តី ពឹងផ្អែក​នឹង​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​អសេក្ខ​បុគ្គល ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​មហាភូត​ទាំងឡាយ។
 [៤៣៩] ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល ពឹងផ្អែក​នឹង​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល​ផង ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ជា​របស់​សេក្ខបុគ្គល​ផង វត្ថុ​ផង ខន្ធ២ …។ ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ពឹងផ្អែក​នឹង​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល​ផង ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​ជា​របស់​សេក្ខបុគ្គល​ផង មហាភូត​ទាំងឡាយ​ផង។
ថយ | ទំព័រទី ១៩៧ | បន្ទាប់