[៤៤៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​ឥន្ទ្រិយ​ប្ប​ច្ច័​យ ឈាន​ប្ប​ច្ច័​យ និង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៧។ បណ្ឌិត​គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ អនុលោម។


 [៤៤៨] ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ពឹងផ្អែក​នឹង​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ និង​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ខន្ធ១ ជា​អហេតុកៈ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល … ខន្ធ២ វត្ថុ ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ខន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ ពឹងផ្អែក​នឹង​មហាភូត១ ពា​ហិរ …
ថយ | ទំព័រទី ២០១ | បន្ទាប់