[៤៥៣] ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល ពឹងផ្អែក​នឹង​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល … ព្រោះ​នវិ​បា​កប្ប​ច្ច័​យ។ ក្នុង​សេក្ខ​មូល​កៈ មាន​វារៈ៣។ ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ពឹងផ្អែក​នឹង​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល … ព្រោះ​នវិ​បា​កប្ប​ច្ច័​យ។ ក្នុង​នេវ​សេ​ក្ខា​នា​សេក្ខ​មូល​កៈ មាន​វារៈ៣។ ធម៌​ដែល​ជា​របស់​សេក្ខបុគ្គល ពឹងផ្អែក​នឹង​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល​ផង ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ផង ទើប​កើតឡើង ព្រោះ​នវិ​បា​កប្ប​ច្ច័​យ។ ក្នុង​តំណ​នៃ​ធម៌ ដែល​ជា​របស់​សេក្ខបុគ្គល មាន​វារៈ៣។
 [៤៥៤] ធម៌​ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ពឹងផ្អែក​នឹង​ធម៌ ដែល​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល … ព្រោះ​នអាហារ​ប្ប​ច្ច័​យ នឥន្ទ្រិយ​ប្ប​ច្ច័​យ នឈាន​ប្ប​ច្ច័​យ នមគ្គ​ប្ប​ច្ច័​យ នសម្បយុត្ត​ប្ប​ច្ច័​យ នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ នោ​នត្ថិ​ប្ប​ច្ច័​យ និ​ងនោ​វិ​គត​ប្ប​ច្ច័​យ។
 [៤៥៥] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៥
ថយ | ទំព័រទី ២០៥ | បន្ទាប់