[៤៦] ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា​ផង ដែល​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា​ផង ទើប​កើតឡើង ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង មោហៈ​ផង ក្នុង​អរូបភព​… ខន្ធ២ ព្រោះ​នោ​នត្ថិ​ប្ប​ច្ច័​យ និ​ងនោ​វិ​គត​ប្ប​ច្ច័​យ។
 [៤៧] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​នអាហារ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឥន្ទ្រិយ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ១១ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥ បណ្ឌិត គប្បី​រាប់​យ៉ាងនេះ។

ចប់ បច្ច​នីយៈ។

ថយ | ទំព័រទី ២៣ | បន្ទាប់