បរិត្ត​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [៥៥៥] ធម៌​ដែល​មាន​សភាព​តូចឆ្មារ អាស្រ័យ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ១ ដែល​មាន​សភាព​តូចឆ្មារ នូវ​ខន្ធ២ … ខន្ធ៣ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​ខន្ធ១ ដែល​មាន​សភាព​តូចឆ្មារ ក្នុង​ខណៈ​នៃ​បដិសន្ធិ នូវ​ខន្ធ២ … វត្ថុ អាស្រ័យ​ខន្ធ​ទាំងឡាយ ខន្ធ​ទាំងឡាយ អាស្រ័យ​វត្ថុ មហាភូត៣ អាស្រ័យ​មហាភូត១ ចិត្តសមុដ្ឋាន​រូប អាស្រ័យ​មហាភូត២។ ធម៌​ដែល​ដល់​នូវ​សភាព​ធំ អាស្រ័យ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​សភាព​ធំ អាស្រ័យ​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ ធម៌​ដែល​មាន​សភាព​តូចឆ្មារ​ក្តី ធម៌​ដែល​ដល់​នូវ​សភាព​ធំ​ក្តី អាស្រ័យ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​សភាព​ធំ អាស្រ័យ​វត្ថុ កដ​ត្តា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
 [៥៥៦] ធម៌​ដែល​ដល់​នូវ​សភាព​ធំ អាស្រ័យ​ធម៌ ដែល​ដល់​នូវ​សភាព​ធំ … ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ …។
ថយ | ទំព័រទី ២៤២ | បន្ទាប់