ទើប​កើតឡើង ព្រោះ​វិបាក​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ១ ដែល​មាន​ប្រមាណ​មិនបាន នូវ​ខន្ធ២…។
 [៥៩៩] ធម៌​ដែល​មាន​សភាព​តូចឆ្មារ អាស្រ័យ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ​ផង ធម៌​ដែល​មាន​ប្រមាណ​មិនបាន​ផង ទើប​កើតឡើង ព្រោះ​នវិ​បា​កប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​មាន​ប្រមាណ​មិនបាន​ផង មហាភូត​ទាំងឡាយ​ផង។
 [៦០០] ធម៌​ដែល​មាន​សភាព​តូចឆ្មារ អាស្រ័យ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ​ផង ធម៌​ដែល​ដល់​នូវ​សភាព​ធំ​ផង ទើប​កើតឡើង ព្រោះ​នវិ​បា​កប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ដល់​នូវ​សភាព​ធំ​ផង មហាភូត​ទាំងឡាយ​ផង។
 [៦០១] ធម៌​ដែល​មាន​សភាព​តូចឆ្មារ អាស្រ័យ​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ទើប​កើតឡើង ព្រោះ​នអាហារ​ប្ប​ច្ច័​យ គឺ​ពា​ហិ​រៈ … ឧតុ … របស់​ពួក​អសញ្ញ​សត្វ​…។ បណ្ឌិត គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។ ព្រោះ​នឥន្ទិ្រយ​ប្ប​ច្ច័​យ ពា​ហិ​រៈ … អាហា​រៈ … ឧតុ … រូប​ជីវិតិន្ទ្រិយ អាស្រ័យ​មហាភូត​ទាំងឡាយ របស់​ពួក​អសញ្ញ​សត្វ ខន្ធ១ ដែល​ច្រឡំ​ដោយ​បញ្ច​វិញ្ញាណ … ពា​ហិ​រៈ … ព្រោះ​នឈាន​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ មហាភូត១ របស់​ពួក​អសញ្ញ​សត្វ។បេ។ បណ្ឌិត គប្បី​ធ្វើ​នូវ​មហាភូត​ទាំងអស់។
ថយ | ទំព័រទី ២៦០ | បន្ទាប់