ក្នុងវិគតប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
[៦០៧] ធម៌ដែលមានសភាពតូចឆ្មារ ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលមានសភាពតូចឆ្មារ នឹងខន្ធ២… វត្ថុ ពឹងផ្អែកនឹងខន្ធទាំងឡាយ ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយពឹងផ្អែកនឹងវត្ថុ ឧបាទារូប ពឹងផ្អែកនឹងមហាភូត១ ខន្ធទាំងឡាយ ដែលមានសភាពតូចឆ្មារ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលដល់នូវសភាពធំ ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ ខន្ធទាំងឡាយ ដែលដល់នូវសភាពធំ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលមានប្រមាណមិនបាន ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងឡាយ ដែលមានប្រមាណមិនបាន ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលមានសភាពតូចឆ្មារក្តី ធម៌ដែលមានប្រមាណមិនបានក្តី ពឹងផ្អែកនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ចប់ បច្ចនីយានុលោម។
ចប់ បដិច្ចវារៈ។
សហជាតវារៈ ប្រាកដស្មើដោយបដិច្ចវារៈដែរ។
បច្ចយវារៈ