ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​ផង ពួក​មហាភូត​ផង ពួក​ខន្ធ (ពឹងផ្អែក) នឹង​វត្ថុ ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​ខន្ធ ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី (ពឹងផ្អែក) នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា​ផង វត្ថុ​ផង មោហៈ​ផង នឹង​ខន្ធ២ផង … ពួក​ខន្ធ​ពឹងផ្អែក​នឹង​វត្ថុ ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​ខន្ធ​ផង មោហៈ​ផង ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ ខន្ធ៣ក្តី មោហៈ​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា​ផង វត្ថុ​ផង នឹង​ខន្ធ២ផង … ពឹងផ្អែក​នឹង​វត្ថុ ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ដោយ​ភាវនា … (បាន​ដល់​ពាក្យ​បុច្ឆា និង​វិសជ្ជនា) ៣លើក។ (វារៈ​ទាំងនេះ) ដូចគ្នានឹង​ទស្សនៈ​វារៈ។ ធម៌​ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ ពឹងផ្អែក​នឹង​ធម៌ ដែល​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ … ព្រោះ​អត្ថិ​ប្ប​ច្ច័​យ នត្ថិ​ប្ប​ច្ច័​យ វិ​គត​ប្ប​ច្ច័​យ និង​អវិ​គត​ប្ប​ច្ច័​យ។
 [៧០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ១៧
ថយ | ទំព័រទី ៤៥ | បន្ទាប់