[៣៦] ធម៌ដែលមានអារម្មណ៍ប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអារម្មណប្បច្ច័យ គឺព្រះអរិយៈទាំងឡាយ ពិចារណានូវចេតោបរិយញ្ញាណ ដែលមានអារម្មណ៍ប្រមាណមិនបាន… ជាបច្ច័យនៃការពិចារណា នូវបុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[៣៧] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ហើយធ្វើនូវកុសលនោះ ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវកុសលទាំងឡាយ ដែលធ្លាប់សន្សំល្អហើយ ក្នុងកាលមុន ឲ្យជាទីគោរព ហើយពិចារណា ធ្វើនូវខន្ធទាំងឡាយតូចឆ្មារ ដែលមានអារម្មណ៍តូចឆ្មារ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវកុសលនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[៣៨] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺបុគ្គលធ្វើនូវទិព្វចក្ខុ ឲ្យជាទីគោរព ហើយពិចារណា