នូវ​មហាភូត១ របស់​ពួក​អសញ្ញ​សត្វ​… កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ។
 [៥០៤] ធម៌​ខាងក្រៅ អាស្រ័យ​នូវ​ធម៌​ខាងក្រៅ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​អហេតុ​កក្ខន្ធ១ខាងក្រៅ នូវ​ខន្ធ២… ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ អាស្រ័យ​នូវ​មហាភូត១ ពា​ហិ​រៈ​… អាហារ​សមុដ្ឋាន​… ឧតុសមុដ្ឋាន​… អាស្រ័យ​នូវ​មហាភូត១ របស់​ពួក​អសញ្ញ​សត្វ មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ។
 [៥០៥] ធម៌​ខាងក្នុង អាស្រ័យ​នូវ​ធម៌​ខាងក្នុង ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ​ខាងក្នុង ក្នុង​ខណៈ​នៃ​បដិសន្ធិ កដ​ត្តា​រូប អាស្រ័យ​នូវ​ពួក​ខន្ធ​ខាងក្នុង វត្ថុ​អាស្រ័យ​នូវ​ពួក​ខន្ធ អាហារ​សមុដ្ឋាន អាស្រ័យ​នូវ​មហាភូត១… ឧតុសមុដ្ឋាន​… អាស្រ័យ​នូវ​មហាភូត១ របស់​ពួក​អសញ្ញ​សត្វ។
ថយ | ទំព័រទី ១៧៤ | បន្ទាប់