[៥០៦] ធម៌​ខាងក្រៅ អាស្រ័យ​នូវ​ធម៌​ខាងក្រៅ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ​ខាងក្រៅ ក្នុង​ខណៈ​នៃ​បដិសន្ធិ កដ​ត្តា​រូប អាស្រ័យ​នូវ​ពួក​ខន្ធ​ខាងក្រៅ វត្ថុ​អាស្រ័យ​នូវ​ពួក​ខន្ធ នូវ​មហាភូត១… ពា​ហិ​រៈ​… អាហារ … ឧតុ … របស់​ពួក​អសញ្ញ​សត្វ។
 [៥០៧] ធម៌​ខាងក្នុង អាស្រ័យ​នូវ​ធម៌​ខាងក្នុង ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ។បេ។ ដូចគ្នានឹង​សហជាត​ប្ប​ច្ច័​យ ក្នុង​អនុលោម​ដែរ ការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា មិន​មាន​ទេ។ ព្រោះ​នអនន្តរ​ប្ប​ច្ច័​យ នសម​នន្ត​រប្ប​ច្ច័​យ នអញ្ញមញ្ញ​ប្ប​ច្ច័​យ នឧបនិស្សយ​ប្ប​ច្ច័​យ និ​ងន​បុរេ​ជាត​ប្ប​ច្ច័​យ គឺ​អាស្រ័យ​នូវ​ខន្ធ១ខាងក្នុង ក្នុង​អរូប។បេ។ ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ​ខាងក្នុង ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ៣ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ខាងក្នុង​… នូវ​ខន្ធ២… វត្ថុ​អាស្រ័យ​នូវ​ពួក​ខន្ធ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ អាហារ អាស្រ័យ​នូវ​មហាភូត១… ឧតុ … របស់​ពួក​អសញ្ញ​សត្វ​…។
 [៥០៨] ធម៌​ខាងក្រៅ អាស្រ័យ​នូវ​ធម៌​ខាងក្រៅ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ក្នុង​អរូប អាស្រ័យ​នូវ​ខន្ធ១ខាងក្រៅ
ថយ | ទំព័រទី ១៧៥ | បន្ទាប់