[៥២] ធម៌ដែលមានអារម្មណ៍មានប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអនន្តរប្បច្ច័យ គឺការពិចារណា នូវមគ្គ (ជាបច្ច័យ) នៃវុដ្ឋានៈ ដែលមានអារម្មណ៍ដល់នូវសភាពធំ ការពិចារណានូវផល មានអារម្មណ៍ដល់នូវសភាពធំ… ការពិចារណានូវព្រះនិព្វាន ដែលមានអារម្មណ៍ដល់នូវសភាពធំ… ផលជាបច្ច័យនៃវុដ្ឋានៈ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយអនន្តរប្បច្ច័យ។
[៥៣] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយសមនន្តរប្បច្ច័យ គឺប្រហែលគ្នានឹងអនន្តរប្បច្ច័យដែរ។
[៥៤] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ គឺវារៈទាំងបី បណ្ឌិតគប្បីធ្វើឲ្យប្រហែលគ្នានឹងបដិច្ចវារៈផងចុះ។ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យសទ្ធា ដែលមានអារម្មណ៍តូចឆ្មារ ហើយឲ្យទាន សីល… ធ្វើឧបោសថកម្ម… ញុំាងឈានដែលមានអារម្មណ៍តូចឆ្មារ ឲ្យកើតឡើង វិបស្សនា… អភិញ្ញា… ញុំាងសមាបត្តិឲ្យកើតឡើង តម្លើងមានះ ប្រកាន់ទិដ្ឋិ សីល ដែលមានអារម្មណ៍តូចឆ្មារ… បញ្ញា